បរទេស៖ តម្លៃធ្យូងថ្មសកលបានហក់ឡើង ដល់កម្រិតខ្ពស់បំផុត ខណៈដែលវិបត្តិថាមពលអន្តរជាតិ បានធ្វើឱ្យអ្នកទិញកំពុងរអ៊ូរទាំ សម្រាប់ប្រេងឥន្ធនៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។
ធ្យូងថ្មសម្រាប់ការចែកចាយនៅស្ថានីយ Newcastle ក្នុងប្រទេសអូស្ត្រាលីខែក្រោយ បានបិទនៅតម្លៃ ៤៥៧,៨០ដុល្លារ ក្នុងមួយតោនកាលពីថ្ងៃចន្ទ នេះបើយោងតាមទិន្នន័យរបស់ Bloomberg ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងទិន្នន័យ ដែលបានកំណត់ត្រឡប់ទៅឆ្នាំ២០០៨ ។
Bloomberg បានរាយការណ៍ថា តម្លៃធ្យូងថ្មដែលផ្ទុកនៅ Newcastle ក៏បានឡើងដល់កម្រិតខ្ពស់បំផុត ៣ដងលើសពីកម្រិតកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ តម្លៃធ្យូងថ្មនៅអឺរ៉ុប កំពុងជួញដូរនៅ ឬជិតដល់កំណត់ត្រាខ្ពស់បំផុត។
ធ្យូងថ្ម Rotterdam សម្រាប់ចែកចាយនៅខែក្រោយបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលរុស្ស៊ីបានបិទ លំហូរថាមពលទៅកាន់អឺរ៉ុប ទោះបីជាវានៅតែទាបជាងកម្រិតខ្ពស់ កាលពីខែមីនាក៏ដោយ។
អនាគតធ្យូងថ្មនៅខែតុលា Rotterdam បានជួញដូរនៅតម្លៃ ៣៩០ដុល្លារកាលពីថ្ងៃអង្គារ ធ្លាក់ចុះពីជាង ៤៣០ដុល្លារ នៅក្នុងខែមីនា។ អនាគតនៃខែខាងមុខមានជាមធ្យម ៣០៥ដុល្លារក្នុងឆ្នាំនេះ ធៀបនឹង ៦២ដុល្លារក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ ធ្យូងថ្មសម្រាប់ការចែកចាយទៅកាន់ទីក្រុង Rotterdam នៅឆ្នាំក្រោយបានកើនឡើង ដល់កម្រិតខ្ពស់បំផុត។
ធ្យូងថ្ម ដែលជាការបំពុលខ្លាំងបំផុតនៃ ឥន្ធនៈហ្វូស៊ីលសំខាន់ៗទាំងអស់ – មានការផ្លាស់ប្ដូរឡើងវិញ ដោយសារតម្លៃប្រេង និងឧស្ម័នធម្មជាតិបានកើនឡើង បន្ទាប់ពីមានការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
