បរទេស៖ ជាមួយនឹងការព្យាករណ៍ ពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងរដូវវស្សានៅពេលខាងមុខ នៅប្រទេសថៃ គឺ មានទាំងដំណឹងល្អ និងដំណឹងអាក្រក់សម្រាប់ប្រជាជនថៃព្រួយបារម្ភពីទឹកជំនន់។
យោងតាមវែបសាយ Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ខាងអាជ្ញាធរ និងអ្នកជំនាញនៅប្រទេសថៃ បានសន្យាថា ទឹកជំនន់នឹងមិនអាក្រក់ដូចគ្រោះមហន្តរាយឆ្នាំ ២០១១ នោះទេ។ ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរបានត្រលប់មកវិញ ដោយសារគ្មានដំណោះស្រាយពិតប្រាកដត្រូវបានអនុវត្តចាប់តាំងពីគ្រោះមហន្តរាយ កាលពីមួយទសវត្សរ៍មុន។
លោក Sitang Pilailar សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Kasetsart University លោក Sitang Pilailar បានប្រាប់ Thai PBS World ថា “ចាប់តាំងពីទឹកជំនន់ដ៏ធំក្នុងឆ្នាំ ២០១១ មក យើងមានច្បាប់ ស្តីពីធនធានទឹកជាតិ ការិយាល័យធនធានទឹកជាតិ គណៈកម្មាធិការជាតិ អាងទន្លេមេគង្គ និងស្ថាប័នជាច្រើនទៀត។
សាស្ត្រាចារ្យ នៅនាយកដ្ឋានវិស្វកម្មធនធានទឹក នៃសាកលវិទ្យាល័យបាននិយាយថា “មានភ្នាក់ងារជាង ៣០ [សម្រាប់ការគ្រប់គ្រងទឹក]។ ទោះជាយ៉ាងនេះក្តី យើងស្ទើរតែមិនមានការវិវឌ្ឍណាមួយឡើយ ជាពិសេសក្នុងការប្រឈមមុខនឹងវិបត្តិ” ។
លោក Sitang បាននិយាយថា ភ្នាក់ងារដែលមានស្រាប់នៅតែដោះស្រាយហានិភ័យ និងបញ្ហាទឹកជំនន់តាមរបៀបចាស់ដដែល។ ធនធានត្រូវបានប្រមូលផ្តុំជាចម្បងជា “ការជួសជុល” បណ្តោះអាសន្ន សម្រាប់បញ្ហាកើតឡើងដដែលៗ ឬជាការឆ្លើយតបជង្គង់ ចំពោះទឹកជំនន់។ ការការពារទឹកជំនន់របស់ប្រទេសថៃ ខ្វះវិធានការរយៈពេលវែង៕ ប្រែសម្រួលៈ ណៃ តុលា