ព័ត៌មានជាតិ

លោក ឃ្លាំង ហួត អំពាវនាវ ប្រជាពលរដ្ឋចូលរួមសហការ ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ី បញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់ អំពើចោរកម្មនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាជនរស់នៅ រាជធានីភ្នំពេញ ត្រូវចូលរួមសហការជាពលរដ្ឋល្អ ក្នុងយុទ្ធនាការ បោសសម្អាតកុងស៊ី បញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានី។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហួត បានលើកឡើងថា “កុងស៊ីទទួលបញ្ចាំ ដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់..គឺមាន.. ទទួលបញ្ចាំរបស់ចោរ..ទទួលបញ្ចាំរបស់គ្មានឯកសារ.. ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់.. ទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ “។

ឆ្លៀតក្នុងឱកាសនេះ លោក ឃ្លាំង ហួត បានគួសបញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង សូមថ្លែងអំណរគុណដល់ប្រជាជនរាជធានីភ្នំពេញ ដែលបានចូលរួមគាំទ្រ យ៉ាងពេញទំហឹង “។

លោក ឃ្លាំង ហួត បានគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាស់តឿន និងផ្ដល់លទ្ធភាពខ្ពស់ ។

To Top