ព័ត៌មានអន្តរជាតិ

បុរសដែលអាមេរិក តាមចាប់ខ្លួន បំផុត Snowden ទទួលបានសញ្ជាតិ ពីរុស្សី

បរទេស៖ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសផ្តល់សិទ្ធជាពលរដ្ឋពេញលេញ ដល់លោក Edward Snowden
ហើយក្រោយ បុរសជនជាតិអាមេរិករូបនេះ បានធ្វើការគេចខ្លួនអស់រយៈពេល ជាងមួយទសវត្ស កន្លងមកនេះពីអាមេរិក។

លោក Snowden គឺជាអតីតអ្នកធ្វើការងារនៅក្នុងទីភ្នាក់ងារសំងាត់ជាតិ NSA និងក៏ជាអ្នកទំលាយឯកសារសំងាត់ៗនិងកំពូលជាច្រើនរបស់អាមេរិកទៅឲ្យសាធារណៈជនផងដែរ នាពេលកន្លងមក។

ការប្រកាសផ្តល់សិទ្ធជាពលរដ្ឋរបស់លោក Snowden ត្រូវធ្វើឡើងរួមគ្នាជាមួយនឹងជនបរទេសចំនួនប្រមាណជា៧២នាក់ទៀតដែលត្រូវបានរុស្សីបានផ្តល់សញ្ជាតិដូចគ្នា
ផងដែរ។

យោងតាមការបញ្ជាក់របស់មេធាវីរបស់លោក Snowden បានឲ្យដឹងថាលោកបានដាក់ពាក្យស្នើសុំចូលសញ្ជាតិតាំងតែពីឆ្នាំ២០២០ប៉ុន្តែមិនទាន់បានទទួលសញ្ជាតិភ្លាមឡើយ
ហើយបន្តរស់នៅរុស្សីក្នុងនាមជាពលរដ្ឋរស់នៅបណ្តោះអាសន្នប៉ុណ្ណោះខណៈដែលភរិយារបស់លោកក៏បានដាក់ពាក្យស្នើសុំចូលសញ្ជាតិរុស្សីដូចគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top