ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡានិងកូឡំប៊ី សម្រេចដល់ការបើកច្រកទ្វា ព្រំដែនឡើងវិញ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាព្រំដែន រវាងប្រទេសវេណេស៊ុយអេឡា និងប្រទេសកូឡំប៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ ត្រូវបានដាក់ឲ្យបើកទ្វា ជាផ្លូវការឡើងវិញ ហើយ
ក្រោមវត្តមានដឹកនាំ ដោយប្រធានាធិបតី កូឡំប៊ីលោក Gustavo Petro និងរដ្ឋមន្ត្រីជាច្រើនរូប របស់ប្រទេសវេណេស៊ុយអេឡា។

លោក Petro បានថ្លែងថាលោកពិតជាមានក្តីសង្ឃឹមថា ការបើកដំណើរការព្រំដែន ប្រទេសឡើងវិញ ពិតជានឹងផ្តល់ផលចំណេញ រវាងពលរដ្ឋរវាងប្រទេសទាំងពីរបំផុត ដែលពួកគេបានទទួលរងនូវ
ផលប៉ះពាល់និងការប្រថុយប្រថាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការឆ្លងកាត់តំបន់ ដែលមិនមានអជ្ញាធរ គ្រប់គ្រងឲ្យបានត្រឹមត្រូវ។

គួរឲ្យដឹងដែរថាចាប់តាំងតែ ពីពេលដែលលោក Petro បានឡើងកាន់តំណែង ជាប្រធានាធិបតី នៃប្រទេសកូឡំប៊ី កាលពីដើមឆ្នាំនេះមករដ្ឋាភិបាល នៃទីក្រុង Caracas និងរដ្ឋាភិបាលនៃទីក្រុង
Bogota ហាក់ដូចជាមានសកម្មភាព ដំណើរការជិតស្និទ្ធគ្នាឡើងវិញ ក្រោយរងការប៉ះទង្គិចគ្នា យ៉ាងខ្លាំងកាលពីឆ្នាំ២០១៩៕

​ប្រែសម្រួល៖ស៊ុនលី

To Top