កំពង់ចាម ៖ នៅរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កឲ្យហូរកាត់ ជន់លិចផ្លូវជាតិលេខ៧ នៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបញ្ជាឲ្យក្រុមការងារ ជីកកាត់ផ្លូវជាតិលេខ៧ ដដេីម្បីដាក់លូរំដោះទឹកចេញពីបណ្តោយផ្លូវជាតិលេខ៧ ៕