ថ្ងៃទី៧ ខែតុលា អ្នកសារព័ត៌មានទទួលបានដំណឹង ពីសន្និសីទសារព័ត៌មានអំពី “តំបន់ Xizang ក្នុងរយៈពេល ១០ឆ្នាំ” ដែលបើកធ្វើនៅភូមិភាគស្វយ័ត Xizang បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១២មក ប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗនៃ ប្រជាពលរដ្ឋនៅជនបទនៃតំបន់ Xizang បន្តរក្សាកំណើនពីរខ្ទង់ជាប់ៗគ្នា ល្បឿនកំណើននាំមុខតំបន់នានា នៅទូទាំងប្រទេសក្នុងរយៈពេល ៧ឆ្នាំជាប់ៗគ្នា។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ Xizang បានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញការបង្កើនប្រាក់ចំណូល របស់កសិករនិងអ្នកគង្វាល ប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗរបស់ប្រជាពលរដ្ឋ នៅជនបទបានបន្តរក្សានិន្នាការ កើនឡើងដ៏ល្អប្រសើរ។ ឆ្នាំ២០២១ ប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់របស់ប្រជាពលរដ្ឋ នៅជនបទនៃតំបន់ Xizang បានឡើងដល់ ១៦៩៣៥យាន់ប្រាក់ចិន ត្រូវជា២,៩៧ដងនៃឆ្នាំ២០១២។
នៅឆមាសទី១ឆ្នាំ២០២២ ប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗរបស់ ប្រជាពលរដ្ឋនៅជនបទនៃតំបន់ Xizang បានឡើងដល់ ៥៧០៥យាន់ប្រាក់ចិន ល្បឿនកំណើនគឺ ១១.១% ខ្ពស់ជាងល្បឿនកំណើនគិតជាមធ្យម នៅទូទាំងប្រទេសចំនួន ៥,៣% ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
