ឡុងដ៌៖ នៅពេលដែលនាយករដ្ឋមន្ត្រី អង់គ្លេសលោកស្រី Liz Truss តស៊ូដើម្បីរក្សាការងាររបស់លោកស្រី បន្ទាប់ពីបានដកខ្លួនចេញពី ផែនការកាត់បន្ថយពន្ធរបស់លោក ក្នុងនោះលោកស្រីបានសុំទោសចំពោះ “កំហុស” របស់លោកស្រី កាលពីល្ងាចថ្ងៃចន្ទ ហើយបានសន្យាថា នឹងដឹកនាំ Tories ទៅក្នុងការបោះឆ្នោតទូទៅបន្ទាប់។
បន្ទាប់ពីគោលនយោបាយ សារពើពន្ធរបស់រដ្ឋាភិបាលបានធ្វើឱ្យ ទីផ្សារមិនមានការភ្ញាក់ផ្អើល លោកស្រី Truss បានលើកឡើងថា លោកស្រីបាន “កែសម្រួលអ្វីដែលយើងកំពុងធ្វើ” ដោយដាក់អធិការបតីថ្មីជាមួយនឹងយុទ្ធសាស្ត្រ “ស្តារស្ថិរភាពសេដ្ឋកិច្ច” ។
លោកស្រីបានលើកឡើងថា “ខ្ញុំគិតថាវាជាសញ្ញាសម្គាល់ របស់អ្នកនយោបាយស្មោះត្រង់ម្នាក់ ដែលនិយាយថា ចាសខ្ញុំបានធ្វើខុស” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោកស្រីនាយករដ្ឋមន្ត្រី កំពុងប្រយុទ្ធដើម្បីសង្គ្រោះតំណែង នាយករដ្ឋមន្ត្រីរបស់លោកស្រី បន្ទាប់ពីរបៀបវារៈសេដ្ឋកិច្ចរបស់លោកស្រី ត្រូវបានទុកចោលដោយការ រុះរើថវិកាខ្នាតតូចដ៏សំខាន់របស់ អតីតអធិការបតីរបស់លោកស្រី។
បន្ទាប់ពីអធិការបតីថ្មី Jeremy Hunt បានដកកញ្ចប់ជំនួយថាមពលមកវិញ ហើយបានលុបចោល “ស្ទើរតែទាំងអស់” នៃការកាត់បន្ថយពន្ធ ដែលបានប្រកាសដោយ អ្នកកាន់តំណែងមុនរបស់គាត់ អ្នកស្រី Truss បានលើកឡើងថា លោកចង់ “ទទួលយកការទទួលខុសត្រូវ និងនិយាយសុំទោស ចំពោះកំហុសដែលបានកើតឡើង”។
លោកស្រីបានប្រាប់កាសែត BBC ឲ្យដឹងថា “ខ្ញុំចង់ធ្វើសកម្មភាព ដើម្បីជួយមនុស្សដែលមានការ ចំណាយច្រើនលើថាមពលរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាពន្ធខ្ពស់ ប៉ុន្តែយើងបានទៅឆ្ងាយ និងទៅលឿនពេក ៕
ប្រែសម្រួល ឈូក បូរ៉ា