សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តី យោធាកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួន ៤គ្រាប់ ឆ្ពោះទៅសមុទ្រលឿង ។
អគ្គសេនាធិការចម្រុះ របស់ប្រទេសបានរកឃើញ ការបាញ់បង្ហោះចេញពីខោនធី Tongrim ក្នុងខេត្ត North Pyongyan ចន្លោះម៉ោងប្រហែល ១១ និង ៣០នាទីព្រឹកដល់ម៉ោង ១១ និង ៥៩ ព្រឹក នេះបើយោងតាមរបាយ ការណ៍របស់យុនហាប់ ។
របាយការណ៍បានឲ្យដឹងថា មីស៊ីលទាំងនោះបានហោះ បានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ប្រហែល ២០ គីឡូម៉ែត្រក្នុងល្បឿនអតិបរមា Mach 5។
ការបាញ់មីស៊ីលជាបន្តបន្ទាប់ ដោយទីក្រុងព្យុងយ៉ាង ចាប់តាំង ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធផ្លូវ អាកាសរួមគ្នាដ៏ធំជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំកាលពីថ្ងៃចន្ទ បានបង្កើនភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងជើង បានតវ៉ាយ៉ាងខ្លាំង ចំពោះសមយុទ្ធផ្លូវអាកាស ដែលមានយន្តហោះចម្បាំងចំនួន ២៤០គ្រឿង ដោយបានបាញ់កាំជ្រួចផ្លោងមួយគ្រាប់នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។
កូរ៉េខាងត្បូងបានវាយ លុកយន្តហោះចម្បាំងប្រហែល ៨០ គ្រឿង កាលពីថ្ងៃសុក្រ បន្ទាប់ពីផ្លូវរ៉ាដាប្រហែល ១៨០គ្រឿងនៃយន្តហោះចម្បាំង កូរ៉េខាងជើងត្រូវបានរកឃើញ នៅជិតព្រំដែនសមុទ្រខាងកើត និង ខាងលិចរបស់ប្រទេស៕