រ៉ូម៖ អ្នកជំនាញខាងផ្នែកគ្រប់គ្រង និងអាជីវកម្មអ៊ីតាលីឈានមុខគេ បានឲ្យដឹងថា ការស្វែងរកការចរចាកំពុង ជួយជំរុញឱ្យមានការកើនឡើង នាពេលថ្មីៗនេះរបស់ប្រាក់អឺរ៉ូ ធៀបនឹងប្រាក់ដុល្លារអាមេរិក ទោះបីជាប្រាក់ដុល្លារមានគុណសម្បត្តិ ឬរចនាសម្ព័ន្ធ ដែលទំនងជារក្សាវាមិនឱ្យ ធ្លាក់ចុះច្រើនពេកក៏ដោយ។
ការកើនឡើងចំនួនពីរ នៃប្រាក់អឺរ៉ូនាពេលថ្មីៗនេះ បានធ្វើឱ្យវាត្រលប់មកកំពូលវិញ សម្រាប់ពេលនេះ ជាមួយនឹងការបញ្ចប់ការជួញដូរ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងប្រាក់ដុល្លារទិញត្រឹមតែ ០,៩៨៣អឺរ៉ូ ដែលជាការបញ្ចប់ប្រចាំថ្ងៃ ដ៏រឹងមាំបំផុតរបស់ប្រាក់អឺរ៉ូ ចាប់តាំងពីពាក់កណ្តាលខែសីហា នៅពេលដែលប្រាក់ដុល្លារ ឈានដល់ភាពស្មើគ្នាជាមួយនឹងប្រាក់អឺរ៉ូ ។
រូបិយប័ណ្ណអាមេរិកភាគច្រើន បាននៅខាងលើតម្លៃនៃប្រាក់អឺរ៉ូ ចាប់តាំងពីពេលនោះមក ដោយបានឡើងដល់កំពូល ១,០៤៣ អឺរ៉ូក្នុងមួយដុល្លារនៅចុងខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Antonio Majocchi សាស្ត្រាចារ្យផ្នែកគ្រប់គ្រងសកល ជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងការគ្រប់គ្រងនៅសាកលវិទ្យាល័យ LUISS នៃទីក្រុងរ៉ូម បានសន្មតថាការកើនឡើងទាំងនេះ ជាការស្វែងរកការចរចា លើផ្នែកនៃវិនិយោគិន និងក្រុមហ៊ុន។
លោកបានលើកឡើងថា នៅពេលដែលផលិតផលអ៊ឺរ៉ុបកាន់តែថោក ពួកគេទាក់ទាញដើមទុន ដែលគាំទ្ររូបិយប័ណ្ណ ហើយវាអាចពន្យល់ពី ការកើនឡើងថ្មីៗទាំងនេះ។ លោកបានបន្ថែមថា “សេដ្ឋកិច្ចអឺរ៉ុបនៅតែជា ចំណែកដ៏ធំនៃសេដ្ឋកិច្ចរបស់ពិភពលោក”។
លោកបន្តថា ប៉ុន្តែក្នុងរយៈពេលវែង ប្រាក់ដុល្លារនឹងនៅតែរឹងមាំ។ ទិន្នន័យបង្ហាញថា ទោះបីជាមានការកើនឡើង នាពេលថ្មីៗនេះក៏ដោយ ក៏ប្រាក់អឺរ៉ូ នៅតែខ្សោយជាងមធ្យមភាគ ប្រវត្តិសាស្រ្តរបស់វា។ ប្រាក់ដុល្លារបានទិញ ០,៧៨៩ អឺរ៉ូនៅដើមឆ្នាំនេះ ហើយនៅចំណុចខ្ពស់បំផុត មិនធ្លាប់មានក្នុងឆ្នាំ២០០៨ ប្រាក់ដុល្លារបានទិញត្រឹមតែ ០,៦២៦ អឺរ៉ូប៉ុណ្ណោះ ៕
ប្រែសម្រួល ឈូក បូរ៉ា