ព័ត៌មានជាតិ

អភិបាល ស្រុករមាសហែក ចូលរួមបើកវេទិកា សាធារណៈ នៅ ឃុំដូង ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស៑ូ ម៉ុល អភិបាលស្រុករមាសហែក នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ បានបើកវេទិកាសាធារណៈនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ដ្ឋចូលរួមចំនួន៣ភូមិ ក្នុងនោះមានភូមិស្វាយពក ភូមិក្រញូង និងភូមិពោនសរុបចំនួន១៤០នាក់។

លោកស៊ូ ម៉ុល បានថ្លែងថា គោលបំណងសំខាន់ នៃការបើកវេទិការសាធារណះនេះគឺ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងឃុំដូងបានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម តម្រូវការនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញ មតិយោបល់របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមាន សមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ សំណូមពរ និងសូមពរប្រជាពលរដ្ឋ ដែលបានលើកឡើង ។

លោកបានបន្តថា វេទិកាសាធារណៈនេះដែរ បានផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទទួលព័ត៌មាន អំពីសមិទ្ធផលដែលរដ្ឋបាល ស្រុករមាសហែក  រដ្ឋបាលឃុំសម្រេចបាន កន្លងមកនិងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រឈម និងទិស ដៅអនុវត្តនាពេលខាងមុខ របស់រដ្ឋបាលស្រុក និងសំណូមពរនានា សម្រាប់ការពិភាក្សានិង តាមរយៈការឆ្លើយតប បានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យ កាន់តែល្អប្រសើរ ស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកអភិបាល ស្រុករមាសហែក ក៏បានលើកឡើងអំពីភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ព្រមទាំងស្នើរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំដូងសូមអញ្ជើញពិនិត្យមើលបញ្ជី ចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗ គ្នាផងដែរ ។
សូមបញ្ជាក់ថា ក្នុងឱកាស វេទិកាសាធារណ: ប្រជាពលរដ្ឋក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងជីវភាពរស់នៅ សេចក្តីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជាស្នើសុំជួយជួសជុលផ្លូវ សុំតភ្លើងអគ្គិសនីប្រើប្រាស់ និងសុំប្រលាយទឹកផងដែរ៕

To Top