ព័ត៌មានជាតិ

នាយក​រដ្ឋមន្ត្រី​ ប្រកាសរៀបចំ​ ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឡើងវិញ នាឆ្នាំ២០២៣

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសពីការរៀបចំអង្គរសង្ក្រាន្តឡើងវិញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំ២០២៣ ខាងមុខ បន្ទាប់ផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំ សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឱ្យបានជ្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសាជាថ្មីម្ដងទៀត”។

សម្ដេច សង្ឃឹមថា កីឡា​គុនល្បុក្កតោ​របស់កម្ពុជា នឹងក្លាយជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងពិធីអង្គរសង្ក្រាន្ត នៅពេលនោះ៕

To Top