ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដោះលែងទាហានជើងចាស់ម្នាក់ របស់កងទ័ពអាកាសអាមេរិក

បរទេស៖ សេតវិមានអាមេរិកបាននិយាយថា ជនជាតិអាមេឥរិកម្នាក់ត្រូវបានដោះលែងពីការឃុំឃាំងរបស់រុស្ស៊ីនៅក្នុងការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន។ ទាំងរដ្ឋាភិបាលទីក្រុងគៀវ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានកំណត់អត្តសញ្ញាណជនជាតិអាមេរិករូបនោះថា ជាទាហានជើងចាស់របស់កងទ័ពអាកាសអាមេរិក Suedi Murekezi ដើមកំណើតរវ៉ាន់ដា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានអំពី Murekezi ត្រូវបានទម្លាយដោយ Andrey Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ។ បុរសជនជាតិអាមេរិករូបនេះត្រូវបានបញ្ចូលក្នុងការផ្លាស់ប្តូរអ្នកទោសសង្គ្រាម ឬ POW ចុងក្រោយបំផុតជាមួយរុស្ស៊ី, នេះបើតាមការមន្រ្តីបាននិយាយកាលពីថ្ងៃពុធ។ យោងតាមលោក Yermak ទីក្រុងគៀវ បានទទួលទាហានអ៊ុយក្រែន ៦៤ នាក់ជាផ្នែកនៃកិច្ចព្រមព្រៀង។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានបញ្ជាក់ថា ពលរដ្ឋអាមេរិកម្នាក់ត្រូវបានដោះលែង ប៉ុន្តែបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top