ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ជាទម្លាប់ក្នុងគ្រួសារខ្ញុំ មិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅនោះឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ធ្នូនេះថា ជាទម្លាប់ក្នុងក្រុមគ្រួសារសម្ដេច មិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅនោះឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កូនៗនិងចៅៗមកកំដរម្តាយ និងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំដែលមិនមាន ការរៀបចំបុណ្យខួបកំណើតក្រៅតែពី ការជួបជុំកូនចៅនោះឡើយ» ។

សម្ដេចបន្ថែមថា ជិតមួយកងអនុសេនាតូចទៅហើយ តែមិនទាន់គ្រប់ទេ ព្រោះខ្លះជាប់រៀននៅបរទេស និងខ្លះទៀតជាប់រវល់ការងារ ៕

To Top