ថ្ងៃទី១៥ខែធ្នូ លោក Liu He ឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំសន្ទនារវាងអតីតឧត្តមមន្រ្តី និងមគ្គុទ្ទេសក៍ឧស្សាហកម្ម និងពាណិជ្ជកម្មចិន-អឺរ៉ុបជុំទី៥។ លោក Liu He បានថ្លែងថា ប្រធានរដ្ឋលោក Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកច្រើនសាថា ប្រទេសចិននិងអឺរ៉ុប គឺជាកម្លាំងធំទាំងពីរ សម្រាប់គាំពារសន្តិភាពពិភពលោក ជាទីផ្សារធំទាំងពីរសម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំទាំងពីរសម្រាប់ជំរុញវឌ្ឍនភាព នៃមនុស្សជាតិ។
លោក Liu He បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ គឺជាខ្សែសង្វាក់ផលប្រយោជន៍ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត រវាងចិននិងអឺរ៉ុប។ ប្រទេសចិនរីករាយរួមជាមួយភាគីអឺរ៉ុប ដើម្បីធ្វើការត្រួសត្រាយ យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ លើវិស័យដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បៃតង ឌីជីថល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើម ក៏ដូចជារួមគ្នា គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលតម្កល់អង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
លោក Liu Heបានគូសបញ្ចាក់ទៀតថា ប្រទែសចិនមានជំនឿចិត្ត ចំពោះភាពល្អប្រសើរ នៃសេដ្ឋកិច្ចចិនទាំងមូលនៅឆ្នាំក្រោយ៕