ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ុយក្រែន បាញ់ផ្លោងដាក់មន្ទីរពេទ្យ ក្នុងតំបន់ Donetsk

បរទេស៖ អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីយប់ថ្ងៃចន្ទថា មន្ទីរពេទ្យមួយក្នុងសង្កាត់ Kalininsky នៃតំបន់ Donetsk បានទទួលរងការវាយប្រហារលើកទីបី ក្នុងរយៈពេលពីរសប្តាហ៍នេះ ខណៈដែលទីក្រុងនេះស្ថិតនៅក្រោម ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងធំ ពីកងកម្លាំងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស ដែលបានកើតឡើងនៅម៉ោងប្រហែល ១១ យប់ ម៉ោងក្នុងតំបន់ មិនបណ្តាលឲ្យមានអ្នករបួសទេ ប៉ុន្តែបានបំផ្លិចបំផ្លាញផ្នែកគ្លីនិក នៃមន្ទីរពេទ្យទាំងស្រុង។ Badma Bashankayev សមាជិកសភាជាន់ទាបនៃសភារុស្ស៊ី បានប្រាប់អ្នកយកព័ត៌មានថា អ្នកយាមពេលយប់បានរួចរស់ជីវិត ពីការវាយប្រហារនេះ ខណៈដែលនាងបានបិទបាំង ពីក្រោយរបាំងសុវត្ថិភាពមួយ នៅពេលឮសំឡេងផ្លោង នៃគ្រាប់ផ្លោងចូលមក។

កន្លែងនៃមន្ទីរពេទ្យនេះ បានទទួលការប៉ះទង្គិចដោយផ្ទាល់ ដោយមានការរូបថត និងវីដេអូដែលត្រូវបានចែករំលែក ដោយអ្នកកាសែតក្នុងស្រុកដែលបង្ហាញពីរន្ធដ៏ធំ នៅក្នុងផ្នែកខាងមុខ និងបង្អួចភាគច្រើនត្រូវបានផ្លុំធ្លាយ ក៏ដូចជាគំនរកម្ទេចថ្ម និងកំទេចកំទីខាងក្នុង និងខាងក្រៅមន្ទីរពេទ្យ។ ផ្នែកមួយទៀតនៃមន្ទីរពេទ្យ ដែលទទួលបន្ទុកផ្នែកវះកាត់សរសៃប្រសាទ ត្រូវបានខូចខាតដោយការបាញ់ផ្លោងកាលពីថ្ងៃអាទិត្យ ខណៈដែលនាយកដ្ឋានសរសៃប្រសាទ ត្រូវបានខូចខាតនៅក្នុងវាយប្រហារ ដោយគ្រាប់មីស៊ីល កាលពីថ្ងៃទី១១ ខែធ្នូ៕ ប្រែសម្រួលៈ ណៃ តុលា

To Top