ព័ត៌មានជាតិ

លោក សយ សុភាព៖ ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃបុណ្យសន្តិភាព របស់ខ្មែរពិតប្រាកដ ក្រោមទស្សនៈវិជ្ជានយោបាយ «ឈ្នះ ឈ្នះ» រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ មុន៦ថ្ងៃ នៃខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា លោក សយ សុភាព លើកឡើងថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៦-២០២២ គឺជាថ្ងៃបុណ្យសន្តិភាព របស់ខ្មែរពិតប្រាកដ ក្រោមទស្សនៈវិជ្ជានយោបាយ «ឈ្នះ ឈ្នះ» រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកំពូលនៃកម្ពុជា។

នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក សយ សុភាព បានគួសបញ្ជាក់ថា “២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២២ គឺជាថ្ងៃបុណ្យសន្តិភាព របស់ខ្មែរពិតប្រាកដ ក្រោមទស្សនៈវិជ្ជានយោបាយ«ឈ្នះ ឈ្នះ» របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកំពូលនៃកម្ពុជា”។

លោក សយ សុភាព បានប្ដេជ្ញាថា ក្នុងនាមជាក្មេងជំនាន់ក្រោយ ដែលបានជួប និងរស់នៅផ្ទាល់ ក្នុងព្រឹត្តិការណ៏ប្រវត្តិសាស្ត្រ គោរពដឹងគុណ និងប្តេជ្ញាការពារជាងរៀងរហូត ៩ វិច្ឆិកា ១៩៥៣ បុណ្យឯករាជ្យជាតិ- ២៩ ធ្នូ ១៩៩៨ បុណ្យសន្តិភាពជាតិ។

ប្រវត្តិរឿង៖ https://dap-news.com/national/2021/12/28/209889/

To Top