ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក នឹងបង្កើនចំនួន សមយុទ្ធយោធា

បរទេស៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើការបង្កើនចំនួនសមយុទ្ធយោធារបស់ខ្លួន ឲ្យមានការកើនឡើងនៅពាក់កណ្តាល ដំបូងឆ្នាំក្រោយនេះដោយសារ
តែការកើនឡើងនៃ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។

ការប្រកាសដោយក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅក្រោយពេលដែលមានជំនួបជាប្រចាំឆ្នាំមួយ រវាងមេបញ្ជាការពារយោធារបស់ អាមេរិកនិងកូរ៉េខាងត្បូងរួចមក។

ការសម្រេចចិត្តត្រូវបានធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីអាចពង្រីកទំហំ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក៏ដើម្បីផ្តោតលើការបង្កើត សេណារីយ៉ូហ្វឹកហ្វឺនជាក់ស្តែង ក្រោមពន្លឺនៃការជំរុញការ គំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់
កូរ៉េខាងជើងផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top