គៀវ៖ មន្រ្តីអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហានរាប់រយនាក់ និងរថក្រោះយ៉ាងតិច ៥គ្រឿង ក្នុងឱកាសបុណ្យណូអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
អគ្គសេនាធិការនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ទាហានរុស្ស៊ីសរុបចំនួន ១០២,៦០០នាក់ បានស្លាប់ចាប់តាំងពីរុស្ស៊ីបានបើកការ ឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ទាហានប្រហែល ៥៥០នាក់ បានស្លាប់នៅចន្លោះថ្ងៃបុណ្យណូអែល និងថ្ងៃប្រដាល់។ ប្រភពបានឲ្យដឹងថារថក្រោះរុស្ស៊ីចំនួន ៥ ត្រូវបានបំផ្លាញផងដែរក្នុងអំឡុងពេលនោះ ដោយបន្ថែមទៅចំនួនសរុប ដែលបានកើនឡើងដល់ ៣០០០ ។
វាកើតឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ប្រជាជនរុស្ស៊ីភាគច្រើនសុខចិត្តលះបង់ជីវិត ដើម្បីប្រទេសរបស់ពួកគេ។
លោក ពូទីន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ អំឡុងការផ្សាយថ្ងៃបុណ្យណូអែល ពីទីក្រុងមូស្គូថា “សម្រាប់ភាគច្រើនបំផុត ៩៩,៩ភាគរយ នៃប្រជាពលរដ្ឋរបស់យើង ប្រជាជនរបស់យើងដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់អ្វីគ្រប់យ៉ាង ដើម្បីមាតុភូមិ វាមិនធ្វើឱ្យខ្ញុំខុសពីធម្មតានោះទេ” ។
លោកបន្ដថា “ប៉ុន្តែវាគ្រាន់តែធានាដល់ខ្ញុំម្តងទៀតថា រុស្ស៊ីជាប្រទេសពិសេស ហើយវាមានមនុស្សពិសេស។ លោកក៏ត្រូវបានគេច្រានចោល ចំពោះអ្នកដែលធ្វើសកម្មភាពប្រឆាំងនឹង គោលដៅរបស់លោកដោយលើកឡើងថា ពួកគេ “ពិតជាបានធ្វើដូចជាអ្នក ស្នេហាជាតិពិតប្រាកដ” ៕
ប្រែសម្រួល ឈូក បូរ៉ា