ព័ត៌មានអន្តរជាតិ

ទូតរុស្ស៊ី ប្រចាំនៅអាមេរិកថា រថក្រោះរបស់អាមេរិក ដែលនឹងបញ្ជូនឱ្យអ៊ុយក្រែន នឹងត្រូវកម្ទេចចោល ដូចឧបករណ៍យោធារបស់ណាតូជាគំរូ

បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក បានព្រមានថា រថក្រោះប្រយុទ្ធរបស់អាមេរិក ដែលត្រូវបានបញ្ជូន ទៅកាន់អ៊ុយក្រែន នឹងត្រូវបំផ្លាញចោល ដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា សេតវិមានឥឡូវនេះ គ្រោងនឹងផ្គត់ផ្គង់អាវុធធុនធ្ងន់ គីវ បើទោះបីជាមានការបដិសេធពីមុនក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលសួរអំពីសក្តានុពលនៃការដឹកជញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ទៅកាន់អ៊ុយក្រែន ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា វិធានការនេះនឹងធ្វើឱ្យមានការកើនឡើង នូវការចូលរួមរបស់អាមេរិកនៅក្នុងជម្លោះ ហើយលើសពីការផ្តល់ “អាវុធការពារ” ។

ប្រសិនបើការសម្រេចចិត្តផ្ទេរទៅឱ្យទីក្រុងគៀវ នូវរថក្រោះ M1 Abrams ត្រូវបានធ្វើឡើងនោះ រថក្រោះរបស់អាមេរិក ដោយគ្មានការសង្ស័យណាមួយ គឺនឹងត្រូវបំផ្លាញ ដូចជាជាមួយ គំរូផ្សេងទៀតនៃសម្ភារៈយោធាណាតូ” ដែរ។ បេសកជនបាននិយាយបន្ថែមថា “អាមេរិកកំពុងបង្កើន ‘ឧបសគ្គ’ ឥតឈប់ឈរ ព្រមទាំងជំនួយយោធាដល់រដ្ឋាភិបាលអាយ៉ង របស់ពួកគេថែមទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top