ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដើរក្បួនបង្អួតមីស៊ីល ក្នុងចំនួនបំបែកកំណត់ត្រា ថ្មី

បរទេស៖ មីស៊ីលឆ្លងទ្វីបថ្មី ICBM ជាច្រើនត្រូវបានដាក់តាំង នៅក្នុងពីធីដើរក្បួនយោធា មួយ នាទីក្រុងព្យុងយ៉ាង ក្នុងឱកាសនៃការគំរប់ខួបលើកទី៧៥ គិតចាប់តាំងតែពីពេលកំណើត នៃកងកម្លាំងយោធា របស់ប្រទេសកូរ៉េខាងជើង។

សាជាថ្មីកូរ៉េខាងជើង បានបង្ហាញនូវសាច់ដុំរបស់ខ្លួន តាមរយៈការដើរក្បួន ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយក្នុងនោះអ្នកជំនាញ អាចសង្កេតមើលឃើញថា ចំនួននៃមីស៊ីលឆ្លងទ្វីប គឺមានការកើនឡើង មិនធ្លាប់មាននៅក្នុងការដើរក្បួន ណាណា ពីមុនមកឡើយ។

ក្នុងនោះផងដែរគេក៏សង្កេតឃើញ មាននូវប្រភេទគ្រប់រ៉ូក្កែតថ្មី Hwasong-17​ទៀតផងដែលអាចមានប្រហែលជា ១១ដើម ស្ថិតនៅក្នុងចំណោមអាវុធ យុទ្ធភណ្ឌគ្រោះថ្នាក់ ជាច្រើនទៀត របស់កូរ៉េខាងជើង៕

ប្រែសម្រួល៖ស៊ុនលី

To Top