គៀវ៖ រុស្សីកំពុងប្រមូលផ្តុំយន្តហោះ នៅជិតព្រំដែនជាមួយអ៊ុយក្រែន នេះបើយោងតាមការស៊ើបការណ៍ សម្ងាត់លោកខាងលិច ដែលថាទីក្រុងមូស្គូប្រហែល ជាកំពុងរៀបចំ ដើម្បីប្រមូល យន្តហោះ និងឧទ្ធម្ភាគចក្រសម្រាប់ ការប្រយុទ្ធដើម្បីបង្វែរជំនោរ វាយលុកតាមការចង់ បានរបស់ខ្លួន ។
អ្នកជំនាញបានឧ្យដឹងថា រុស្ស៊ីបានប្រើប្រាស់កម្លាំង ទ័ពអាកាសរបស់ខ្លួនតិចតួច ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ប៉ុន្តែមានការចង្អុលបង្ហាញថា ទីក្រុងម៉ូស្គូអាចនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបំបែកភាពជាប់គាំងនៅលើដី។ ក្រុមចារកម្មដែលបានចែករំលែក ក្នុងចំណោមសមាជិកណាតូ បានព្រមានអំពីការបង្កើត “យន្តហោះស្លាបថេរ និងរ៉ូតារី” នៅជិតព្រំដែនអ៊ុយក្រែន។
វាបានកើតឡើងនៅពេលដែលសម្ព័ន្ធមិត្ត លោកខាងលិចបានជួបប្រជុំគ្នា កាលពីថ្ងៃអង្គារដើម្បីរៀបចំផែនការ ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ដោយសហរដ្ឋអាមេរិករំពឹងថា នឹងប្រកាសកញ្ចប់មួយផ្សេងទៀត នៅក្នុងសប្តាហ៍នេះផ្តោតលើការ ការពារដែនអាកាស និងគ្រាប់រំសេវ។
លោកសាស្ត្រាចារ្យ Malcolm Chalmers អគ្គនាយករងនៃវិទ្យាស្ថាន Royal United Services (Rusi) បានលេីកឡេីងថា ប្រទេសរុស្ស៊ី “កំពុងបន្តដាក់សម្ពាធយ៉ាងខ្លាំង” នៅកន្លែងជាច្រើននៅជួរមុខ ខណៈដែលកងកម្លាំងរបស់ខ្លួនកំពុង “សម្រេចបានជោគជ័យខ្លះ” នៅជុំវិញតំបន់ Bakhmut ។
លោកបានេីកឡេីងថា “ប៉ុន្តែវាមើលទៅមិនដូចការចាប់យកទ្រង់ទ្រាយធំដែលយើងបានឃើញនៅក្នុងដំណាក់កាលដំបូងនៃការលុកលុយនោះទេ” ។
លោិបន្ថែមថា “មិនតិចទេ ព្រោះឥឡូវនេះ ប្រជាជនអ៊ុយក្រែន ត្រូវបានគេកៀរគរ និងត្រៀមខ្លួន ហើយប្រយុទ្ធយ៉ាងខ្លាំងដើម្បីទឹកដីរបស់ខ្លួនដូច្នេះវាជាបញ្ហាគួរឲ្យបារម្ភ ប៉ុន្តែវាមិនមែនជាគ្រាអាសន្នោះនទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា