ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អាចនឹង​ឈ្នះសង្រ្គាម​យន្តហោះ​ដ្រូន ប្រឆាំង​នឹង​រុស្ស៊ី

គៀវ៖ នៅពេលដែលសញ្ញារយៈពេលមួយឆ្នាំនៃសង្រ្គាម ដែលចាប់ផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខិតជិតមកដល់ អ៊ុយក្រែន កំពុងអំពាវនាវឱ្យមានយន្តហោះដ្រូនប្រយុទ្ធរាប់រយរាប់ពាន់គ្រឿង ដើម្បីជួយក្នុងការប្រយុទ្ធដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បានប្រាប់កាសែត Newsweek ឲ្យដឹងថា “ពួកគេ គឺជាអាវុធទំនើបនៅទីនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ប្រភពបានឲ្យដឹងទៀតថា “យើងនឹងឈ្នះកាន់តែលឿន ហើយជាមួយនឹងការចាញ់តិចជាងនេះ ប្រសិនបើយើងមានយន្តហោះឈ្លបយកការណ៍ និងយន្តហោះដ្រូនប្រយុទ្ធរាប់ម៉ឺនគឿងទេនោះ”។

ការអំពាវនាវរបស់លោក Gerashchenko កើតឡើងចំពេលដែលមានការរំពឹងទុកថ្មី ដោយប្រទេសរុស្ស៊ីនៅនិទាឃរដូវនេះ ហើយខណៈដែលអ៊ុយក្រែនគ្រោងនឹងទទួលរថក្រោះថ្មីដ៏មានអានុភាពទំនើបៗរាប់សិបគ្រឿងពីសម្ព័ន្ធមិត្តលោកខាងលិចក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ រួមទាំងរថក្រោះ M1 Abrams ចំនួន ៣១ គ្រឿងពីសហរដ្ឋអាមេរិក និងរថក្រោះ Leopard 2 ចំនួន ១៤គ្រឿងពីប្រទេសប៉ូឡូញ។ .

ប្រភពបានគូសបញ្ជាក់ថា “អាវុធគឺជារឿងតែមួយគត់ដែលរុស្ស៊ីយល់ ដូច្នេះ ការផ្គត់ផ្គង់សព្វាវុធ ការផ្គត់ផ្គង់គ្រាប់រំសេវ ការហ្វឹកហ្វឺនយោធាអ៊ុយក្រែន គឺជាមូលដ្ឋាន ដើម្បីបំបាត់ការកាន់កាប់ទឹកដីរបស់យើង និងបញ្ឈប់សង្រ្គាម”៕

To Top