បរទេស៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” ឧប្បត្តិហេតុមួយនៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអភិបាលខេត្ត និងសេវាសន្តិសុខជាតិបានរាយការណ៍ ពីការវាយឆ្មក់ឆ្លងព្រំដែន ដែលផ្តោតលើការតាំងទីលំនៅចំនួនពីរកាលពីដើមថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខ្មាន់កាំភ្លើង «បានជ្រៀតចូលតំបន់ ព្រំដែន ហើយបានបាញ់ប្រហារទៅលើជនស៊ីវិល។ ពួកគេអាចមើលឃើញរថយន្តនោះជាជនស៊ីវិល ជនស៊ីវិលនៅខាងក្នុង កុមារ… និងបានបើកការបាញ់ប្រហារ»។
អ្នកនាំពាក្យរបស់លោក ពូទីន គឺលោក Dmitry Peskov បានប្រាប់អ្នកកាសែតថា «វិធានការនានាកំពុងត្រូវបាន ចាត់វិធាន ការ ដើម្បីបំផ្លាញភេរវករទាំងនេះ»។ លោកបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងបន្ត«ទាក់ទាញការចាប់អារម្មណ៍របស់សាធារណជន ទូទាំងពិភពលោកចំពោះការវាយប្រហារ ភេរវកម្មដែលមនុស្សទាំងនេះប្រព្រឹត្ត»។
យ៉ាងណាក៏ដោយ មន្ត្រីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវ ពីបទប្រើប្រាស់យុទ្ធសាស្ត្រភេរវករ បន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាមួយ នៅឯស្ពាន Crimean កាលពីខែតុលា បានសម្លាប់ជនស៊ីវិល ៣នាក់ និងធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធ។
លោកពូទីនបាននិយាយនៅពេលនោះថា វាគឺជាការវាយប្រហារ ចុងក្រោយរបស់អ៊ុយក្រែនប្រឆាំងនឹងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ី។ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចោទប្រកាន់ចារកម្មយោធាអ៊ុយក្រែនថា បានប្រតិបត្តិការទម្លាក់គ្រាប់បែកនេះ៕
ប្រែសម្រួលៈ ណៃ តុលា