ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយ សម្រាប់អង្កេតមើលភពផែនដី ទៅកាន់ទីលំហ

ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសចិន  បានបញ្ជូនផ្កាយរណបអង្កេតមើលពីផែនដីថ្មីមួយ ទៅកាន់លំហអាកាស ដោយបានបាញ់ចេញពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប ស៊ីចាង នៅក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន ។

ផ្កាយរណប Gaofen-13 02 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង១៦និង៣៣នាទីល្ងាច ម៉ោងនៅទីក្រុងប៉េកាំង ដោយប្រើគ្រាប់រ៉ុក្កែត Long March-3B ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុក ដោយជោគជ័យ ។

ផ្កាយរណបនេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង នៅក្នុងការស្ទង់ទិន្នន័យដីធ្លី ការប៉ាន់ប្រមាណទិន្នផលដំណាំ គ្រប់គ្រងបរិស្ថាន ការព្រមាន និងការព្យាករណ៍ទុកជាមុន របស់ឧតុនិយម ព្រមទាំងការការពារ និងកាត់បន្ថយគ្រោះមហន្តរាយដ៏ទូលំទូលាយទៀតផង ។

គួរបញ្ជាក់ថា នេះគឺជាបេសកកម្មបាញ់បង្ហោះ លើកទី៤៦៨ដែលប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Long March ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top