ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រៀបចំផែនការវាយប្រហារ ទ្រង់ទ្រាយធំលើតំបន់២ របស់រុស្ស៊ី

បរទេស៖ កាសែតរបស់អាល្លឺម៉ង់ The Bild កាលពីថ្ងៃម្សិលមិញនេះ បានសរសេរថា ជម្លោះរវាងអ៊ុយក្រែននិងរុស្សី កំពុងឈានទៅដល់ការសម្រេចចិត្ត ជាចុងក្រោយខណៈដែល រដ្ឋាភិបាលទីក្រុងគៀវកំពុងរៀបចំ ផែនការធំក្នុងការវាយប្រហារដែនដីមួយចំនួន របស់រុស្សីក្នុងនិទាឃរដូវខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថា ប្លុករបស់អង្គការណាតូទាំងអស់ កំពុងបន្តធ្វើការផ្គត់ផ្គង់ជំនួយឥតស្រាក់ស្រានអាវុធ និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើយ៉ាងណាអាចបង្កើតបាន ទៅជាស្ពានមួយដែលអាចឈានទៅដល់ ការដណ្តើមយកតំបន់ Crimea មកគ្រប់គ្រងវិញឬ Land Bridge។

របាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែរបានសរសេរទៀតថា មន្ត្រីជាន់ខ្ពស់របស់ណាតូជឿជាក់ថា ការផ្គត់ផ្គង់អាវុធទ្រង់ទ្រាយធំទៅឲ្យអ៊ុយក្រែន នឹងអាចធ្វើឲ្យលទ្ធផលនៃជម្លោះ នឹងអាចមើលឃើញនៅត្រឹមខែឧសភា ខាងមុខនេះ។

The Bold ក៏បានបញ្ជាក់ទៀតដែរថា ផែនការរបស់អ៊ុយក្រែននៅពេលនេះ ដំបូងគឺធ្វើយ៉ាងណារៀបចំផែនការក្នុងការ ដណ្តើមយកតំបន់២ របស់រុស្សីមកវិញគឺ Zaporazhye និង Lugansk តាមរយៈការគាំទ្រយ៉ាងខ្លាំងពីក្រោយទាំងនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top