ព័ត៌មានអន្តរជាតិ

បុរសជនជាតិរុស្សី ដែលអ៊ីតាលី សម្រេចធ្វើបត្យាប័នទៅអាមេរិក នោះរត់គេចខ្លួនបានសម្រេច

បរទេស៖លោក Artyom Uss កូនប្រុសរបស់អភិបាលក្រុងរុស្សីម្នាក់នៅតំបន់ Krasnoyarsk គឺលោកអភិបាល Aleksandr Uss ត្រូវបានគេដឹងថាបានរត់គេចខ្លួនបានសម្រេចហើយចេញពីផ្ទះមួយកន្លែងក្បែរទៅនឹងទីក្រុង Milan ប្រទេសអ៊ីតាលី។

ទីភ្នាក់ងារសារព័ត៌មាន ANSA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានអះអាងថាការរត់គេចខ្លួននេះត្រូវ បានធ្វើឡើង បន្ទាប់ ពីរដ្ឋាភិបាលនៃប្រទេស អ៊ីតាលីបានសម្រេចអនុញ្ញាតិឲ្យមានការធ្វើបត្យាប័ននាំខ្លួន បុរសវ័យ៤០ឆ្នាំរូបនេះ ឲ្យទៅកាន់តែនៅប្រទេសអាមេរិក តាមសំណើររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។

គួរឲ្យដឹងដែរថាលោក Uss ត្រូវបានចាប់ខ្លួនតាំងតែពីខែតុលាដោយអជ្ញាធរនៃប្រទេសអ៊ីតាលី និងបានដាក់ឃុំខ្លួន លោកឲ្យនៅក្នុងផ្ទះមួយកន្លែងពីបទប្រឆាំងទៅនឹងទណ្ឌកម្មរបស់លោកខាងលិចដើម្បីជួយរុស្សីព្រមទាំងសកម្មភាពលាងលុយខុសច្បាប់មួយចំនួនទៀតផង។

សហរដ្ឋអាមេរិកកន្លងក៏ធ្លាប់បានចោទប្រកាន់ដែរថា បុរសជនជាតិរុស្សីរូបនេះ គឺជាអ្នកដែលបានចំណាយលុយទិញយ កបច្ចេកវិទ្យាអាវុធរបស់អាមេរិក និងលក់វាទៅឲ្យក្រុមហ៊ុនរងទណ្ឌកម្មរបស់រុស្សីហើយ ក៏បានចោទប្រកាន់ដែរថាលោក គឺជាអ្នកលួចយកប្រេង របស់វេណេស៊ុយអេឡា ទៅឲ្យលក់ឲ្យអតិថិជននិងរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top