បរទេស៖កាសែត The Bloomberg កាលពីពេលចុងក្រោយនេះ បានបង្ហាញថាប្រទេសឥណ្ឌាបានបន្តទិញយកប្រេងឆៅរបស់រុស្សីយ៉ាងច្រើនហើយកាលពីខែមិនាកន្លងមកចំនួននៃការបញ្ជាទិញ បានកើនឡើងទៅដល់ចំណុចដ៏ខ្ពស់មួយមិនធ្លាប់មានឬប្រមាណជា១,៦៤បារ៉ែលក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក្តីចំនួននេះបានកើនឡើងលើសបន្តិច ចំនួនទិញកាលពីក្នុងខែកុម្ភៈប្រមាណជា១,៦២លានបារ៉ែលក្នុងមួយថ្ងៃប៉ុន្តែទំហំនេះអាចផ្តល់ចំណាត់ថ្នាក់បានថា ប្រទេសឥណ្ឌានៅតែជាអ្នកនាំមុខគេ ក្នុងការទិញយកប្រេងច្រើនបំផុតពីរុស្សីជាប់គ្នា៦ខែ។
ទិន្នន័យក៏បានបង្ហាញដែរថាការនាំចូលប្រេងពីរុស្សី របស់ឥណ្ឌានៅខែមិនាមានការកើនឡើងខ្លាំង ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ដែលឥណ្ឌាបានទិញយកប្រេងឆៅតិចជាង ដល់៦៨៦០០បារ៉ែលពោលគឺតិចជាងដល់ទៅ២៤ដង។
តួលេខក៏អាចបញ្ជាក់បានដែរថាចំណែកទីផ្សាររបស់ឥណ្ឌា នៅក្នុងប្រេងរបស់រុស្សីគឺមានទៅដល់ ៣៤ភាគរយកាលពីខែមិនាពោលគឺមានការកើនឡើងដល់ទៅ២ដងធៀប ទៅនឹងទំហំនៃការផ្គត់ផ្គង់ដែលធ្វើឡើង ដោយប្រទេសអ៊ីរ៉ាក់ដែលជាអ្នកនាំចូលប្រេងធំបំផុតទី៣របស់ឥណ្ឌាបន្ទាប់ពី អារ៉ាប៊ីសាអូឌីតដែលឈរនៅលេខរៀងទី២៕
ប្រែសម្រួល៖ស៊ុនលី