ភ្នំពេញ៖ គ្រួសារកសិករក្រីក្រមួយមកពីឃុំច្រាច់ ស្រុកជយ័សែន បានមកសម្រាលកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។
នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្ត ព្រះវិហារ ជម្រាបមកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាមុននេះបន្តិច។
មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កូនភ្លោះទាំង៣នេះ គឺស្រីទាំងអស់ ដោយម្នាក់ៗមានទម្ងន់១.៦គីឡូក្រាម មានសុខភាពល្អធម្មតាទាំងម្តាយទាំងកូន។ លោកបន្តថា ដោយសារកូនភ្លោះទាំង៣នេះ មានគីឡូទាបពេក ទើបបញ្ជូនទៅធ្វើការសង្គ្រោះថែទាំ នៅកន្លែសង្គ្រោះទារក។
លោកបានបន្តទៀតថា ស្ត្រីដែលប្រសូត្របានកូនភ្លោះ៣នាក់នេះ ឈ្មោះ លេ ស្រីមុំ អាយុ២៣ឆ្នាំ ប្តីឈ្មោះ ហេង សុវណ្ណ អាយុ២៩ឆ្នាំ រស់នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ការប្រសូត្រពេលនេះ គឺការប្រសូត្រកូនលើកទី២ ហើយនៃគ្រួសារមួយនេះ ដោយសារការប្រសូត្រកូនលើកទី១ គាត់ទទួលបានកូនប្រុស បច្ចុប្បន្នមានអាយុ៥ឆ្នាំ តែពេលនេះប្រសូត្របានបីនាក់ សុទ្ធតែស្រីតែម្ដង៕