បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សី លោក Nikolay Shulginov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាបណ្តាប្រទេសលោកខាងលិច នៅតែមិនទាន់បញ្ចប់ការទិញថាមពលពីប្រទេសរុស្សី នៅឡើយទេទោះបីជារងទណ្ឌកម្មប្រឆាំងពីអាមេរិកនិងអឺរ៉ុបក្តី។
យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសលោកខាងលិចទាំងនោះនៅតែបន្តទិញប្រេងនិងហ្គាសរបស់រុស្សីប៉ុន្តែក្នុងទំរង់ជាការទិញពីភាគីទី៣ ជំនួសវិញប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកមិន បានពន្យល់អំពីរបៀបនៃការទិញទាំងនោះឡើយ។
រំលឹកកាលពីខែធ្នូ ឆ្នាំ២០២២ សហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ឬ G7 និងសម្ព័ន្ធមិត្តរបស់ពួកគេបានណែនាំការហាមឃាត់រួមលើការនាំ ចេញប្រេងពីសមុទ្ររបស់រុស្ស៊ី រួមជាមួយនឹងការកំណត់តម្លៃត្រឹមតែ៦០ដុល្លារ ផងក្នុងមួយបារ៉ែល។
បន្ទាប់មកការដាក់ទណ្ឌកម្មមួយទៀត ដែលហាមប្រាមការនាំចូលស្ទើរតែទាំងអស់នៃ ផលិតផលប្រេងរបស់រុស្ស៊ី ក៏ដូចជាការកំណត់ទៅលើតម្លៃនៃប្រេងម៉ាស៊ូត និងផលិតផលប្រេងផ្សេងទៀត បានចាប់ផ្តើមនៅថ្ងៃទី៥ខែកុម្ភៈ៕
ប្រែសម្រួល៖ ស៊ុន លី