ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ចេញរលកសញ្ញា នៃការវាយប្រហារពេញមួយយប់ មកលើក្រុង គៀវ រដ្ឋធានីរបស់អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ចេញរលកនៃការវាយប្រហារតាមអាកាសមកលើទីក្រុង គៀវ ពេញមួយយប់ នៅក្នុងអ្វីដែលក្រុមមន្ត្រីបានលើកឡើងថា គឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ ប៉ុន្តែក្រុមមនុស្សបានដើរចូលតាមដងផ្លូវកាលពីថ្ងៃអាទិត្យ ដើម្បីអបអរសាទរខួបនៃការបង្កើតរដ្ឋធានីអ៊ុយក្រែនមួយនេះ ។
យោធាអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៥៨គ្រឿងក្នុងចំណោម៥៩គ្រឿងដែលត្រូវបានពិពណ៌នាដោយកងទ័ពអាកាសថា ជាការវាយលុកនៅក្នុងកំណត់ត្រាជាមួយនឹងយន្តហោះគ្មានមនុស្សបើក “kamikaze” ដែលផលិតដោយអ៊ីរ៉ង់ ។

លោក ប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងថា យន្តហោះគ្មានមនុស្សបើកទាំង៣៦គ្រឿងដែលសំដៅលើទីក្រុង គៀវ ត្រូវបានកម្ទេចចោល ។

ការវាយប្រហារនៅមុនថ្ងៃរះបានកើតឡើងនៅថ្ងៃអាទិត្យចុងក្រោយនៃខែឧសភា នៅគ្រាដែលរដ្ឋធានី គៀវ ប្រារព្ធទិវា ដែលជាខួបនៃការបង្កើតជាផ្លូវការរបស់ខ្លួនកាលពី១.៥៤១ឆ្នាំមុន ។

លោក Zelenskyy បានឲ្យដឹងនៅក្នុងសុន្ទរកថានាពេលរាត្រីរបស់គាត់ថា “នេះជារបៀបដែលប្រទេសរុស្ស៊ីប្រារព្ធទិវា រដ្ឋធានី គៀវ កាលពីសម័យបុរាណរបស់យើង” ។

លោក Vitali Klitschko អភិបាលក្រុង បានលើកឡើងថា នៅក្នុងអ្វីដែលហាក់ដូចជាការវាយប្រហារដ៏សាហាវជាលើកទី១មកលើទីក្រុង គៀវ នៅក្នុងខែឧសភានេះ និងការវាយប្រហារលើកទី១៤ផងដែរនៅក្នុងខែនេះ កម្តេចកម្ទីដែលបានធ្លាក់ចុះបានសម្លាប់បុរសអាយុ៤១ឆ្នាំម្នាក់ ។ លោកអភិបាលក្រុង Vitali Klitschko បានលើកឡើងទៀតថា ខណៈនេះដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top