ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកចរាចរ តែថ្ងៃបើក-បិទ កីឡាប៉ារ៉ាហ្គេមប៉ុណ្ណោះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ជាការកែតម្រូវលើសេចក្តីជូនដំណឹងចាស់ ស្តីពីការ បញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍​ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោតែប៉ុណ្ណោះ។

យោតាមសេចក្តីជូនដំណឹងថ្មី បានផ្សព្វផ្សាយនៅថ្ងៃទី១ មិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ជៀសចរាចរ និងផ្អាកចរាចរ សម្រាប់ថ្ងៃពិធីបើក និងពិធីបិទព្រឹត្តិការ៍ណ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី៣ និងថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣ ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រៅពីថ្ងៃពិធីបើក និងបិទ ព្រឹត្តិការណ៍ខាងលើ យានជំនិះគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងកាត់ ដូចប្រក្រដី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រប៉ុណ្ណោះ ដែលមិនអាចធ្វើដំណើរបានពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ មិថុនា៕

To Top