តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិ របស់ប្រជាជាតិអាស៊ី រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ ជាមួយនឹងការអភិវឌ្ឍន៍អាវុធ ដែលកំពុងបន្តរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងសន្តិសុខដល់តំបន់។
រដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នានៅទីក្រុងតូក្យូថា ប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ របស់ពួកគេជាមួយកូរ៉េខាងត្បូង និងអូស្ត្រាលី មួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះ ផ្កាយរណបរបស់កូរ៉េខាងជើង បរាជ័យ ជាក់ស្តែងដោយប្រើបច្ចេកវិទ្យា មីស៊ីលផ្លោងប្រឆាំងទណ្ឌកម្ម។
លោក Austin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មួយជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា “សហរដ្ឋអាមេរិក នឹងចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីការពារសន្តិសុខរបស់ខ្លួន និងសម្ព័ន្ធមិត្តសន្តិសុខរបស់ខ្លួន ដោយរិះគន់ “ការបង្កហេតុបន្តរបស់កូរ៉េខាងជើង” ។
លោក Hamada បានលើកឡើងថា ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន នឹងមិនអត់ឱនចំពោះ “ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដដែល” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានប្រាប់លោក Austin ដោយឡែកពីគ្នាថា កូរ៉េខាងជើង “បានបង្ខំឱ្យឆ្លងកាត់” ការបាញ់បង្ហោះ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ ដោយប្រទេសទាំងពីរ បានយល់ព្រមធានាសន្តិភាព និងស្ថិរភាពដោយការពង្រឹង សមត្ថភាពការពារនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោក Austin ទៅកាន់ប្រទេសជប៉ុន បានកើតឡើង ខណៈដែលប្រទេសទាំងពីរ និងសម្ព័ន្ធមិត្តសន្តិសុខអាមេរិកមួយទៀត គឺកូរ៉េខាងត្បូង មានការប្រុងប្រយ័ត្នប្រឆាំងនឹង ការបាញ់កាំជ្រួចបន្ថែមទៀតដោយកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាលពីថ្ងៃពុធ នៃអ្វីដែលហៅថាផ្កាយរណប ឈ្លបយកការណ៍យោធា៕
ប្រែសម្រួល ឈូក បូរ៉ា