អត្ថបទ

លោក កែវ រតនៈ ដឹកនាំក្រុមមន្ត្រីអគ្គិសនីកម្ពុជា ជាង ៤០០នាក់ មកទស្សនកិច្ច ពីសង្វាក់ផលិតកម្ម រោងចក្រ ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក កែវ រតនៈ  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា  និងលោក យឹម វិសិដ្ឋប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំក្រុមការងារប្រមាណ ៤០០នាក់ ចូលមកទស្សនាសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីសជារោងចក្រស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា។

លោក កែវ រតនៈ បានបង្ហាញភាពស្ញើចសរសើរជាខ្លាំងទៅលើរោងចក្រ ខ្មែរ ប៊ែវើរីជីស ទាំងមូល ជាពិសេសទៅលើគ្រឿងចក្រទំនើបៗ ដែលថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីសហ៊ានវិនិយោគទុន ធ្វើឲ្យប្រទេសកម្ពុជា មានផលិតផលស្រាបៀរ និងភេសជ្ជៈ ក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា ក៏បានឃើញផ្ទាល់ និងយល់កាន់តែច្បាស់ ពីរបៀបនៃប្រតិបត្តិការរបស់រោងចក្រស្តង់ដារ ធ្វើការផលិតស្រាបៀរ និងភេសជ្ជៈ ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយ នៅអាស៊ីអាគ្នេយ៍ គ្រឿងផ្សំនៃវត្ថុធាតុដើម សុទ្ធតែនាំចូលពីបណ្ដាប្រទេសនៃសហគមអឺរ៉ុប និងមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព លើបរិស្ថានជាចម្បង។

រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស តែងបើកទទួលស្វាគមន៍ភ្ញៀវ ចូលមកមើលសង្វាក់ផលិតកម្មយ៉ាងកក់ក្តៅ និងមានសុវត្ថិភាពខ្ពស់ មានភ្ញៀវជាតិ និងអន្តរជាតិ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេស នៅកម្ពុជា មន្រ្តីតាមស្ថាប័ននានា និងសិស្សានុសិស្ស មិនតិចជាង ១ម៉ឺននាក់ទេក្នុងមួយឆ្នាំ។

គ្រប់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាពស្តង់ដារពិភពលោក ដែលជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស រហូតដល់ ៣៣គ្រឿង ច្រើនជាងគេបង្អស់ ក្នុងចំណោមរោងចក្រស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕

To Top