បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមានមនុស្ស១នាក់បានបាត់បង់ជីវិត និងចំនួន៣នាក់ទៀតទទទួល រងរបួសនៅក្នុងហេតុការណ៍បាញ់គ្នាមួយ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនៅភាគខាងត្បូងរដ្ឋធានី Stockholm ប្រទេសស៊ុយអែត។
ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីក្រោយការកើតហេតុមនុស្ស២នាក់ត្រូវបានចាប់ ខ្លួនហើយសរុបក្នុងរយៈពេល២៤ម៉ោងចុងក្រោយការ បាញ់ប្រហារគ្នានៅក្នុងទីក្រុង Stockholm មានចំនួនកើនឡើងទៅដល់៧នាក់។
យោងតាមរបាយការណ៍របស់ប៉ូលីសបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែចុងក្រោយនេះការបាញ់ប្រហារ គ្នានៅក្នុងប្រទេសស៊ុយអែតបានបណ្តាលឲ្យមនុស្សបាត់បង់ ជីវិតមានទៅដល់១៨នាក់របួស៤១និង និងហេតុការណ៍បាញ់ដល់ទៅ១៤៤លើក ដែលក្នុងនោះមាន១០នាក់ ស្លាប់នៅក្នុងរដ្ឋធានី Stockholm។
ដោយឡែកកាលពីឆ្នាំកន្លងទៅការបាញ់ប្រហារ គ្នាបានបណ្តាលឲ្យមានអ្នកបាត់បង់ជីវិតសរុប៦២នាក់ ដែលជាឆ្នាំកំណត់ត្រាដ៏អាក្រក់បំផុតរបស់ប្រទេសស៊ុយអែត គិតចាប់តាំងតែពីឆ្នាំ២០១៦៕
ប្រែសម្រួល៖ស៊ុនលី