ស្វាយេរៀង ៖ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៣បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ានីចំនួន ៦៧ នាក់ក្នុងនោះស្ត្រី៣៩នាក់ បានចុះពិនិត្យព្យាបាលជំងឺទូទៅ វះកាត់តូចនិងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅឃុំឈើទាល ឃុំស្វាយធំនិងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយឥតគិតថ្លៃបានចំនួន១២៥៥នាក់ក្នុងនោះស្ត្រី៦៧០នាក់ នៅបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិតគុជ សុីថាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានថ្លែងថា ថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង មានចំនួន៦៧នាក់ បានចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចំនួន៣នៃស្រុកស្វាយជ្រំ ដោយបានព្យាបាលជំងឺទូទៅ វះកាត់តូចនិងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន១២៥៥នាក់ ក្នុងនោះដែរ ជំងឺទូទៅមនុស្សចាស់បានចំនួន ៥៦៩ នាក់ ជំងឺទូទៅកុមារចំនួន៣៥៧ នាក់ ជំងឺស្ត្រីមានចំនួន ៨៤នាក់ ជំងឺសន្លាក់ឆ្អឹងចំនួន៨២នាក់ អេកូសាស្រ្តចំនួន៤៤នាក់ ត្រចៀកច្រមុះបំពង់កចំនួន ៤២នាក់ វះកាត់តូចចំនួន៣៥នាក់ ជំងឺភ្នែកចំនួន៤៦នាក់ សុខភាពមាត់ធ្មេញចំនួន៤០ នាក់។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា កាលពីមុនអ្នកជំងឺពេលឈឺរត់ទៅរកពេទ្យ ប៉ុន្តែសម័យតេជោ ពេទ្យរត់ទៅរកអ្នកជំងឺវិញ និងបង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដល់តំបន់ដាច់ស្រយាល និងព្យាបាលប្រជាពលរដ្ឋក្រីក្រដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត។
ជាមួយគ្នានេះ លោកជំទាវដួង វណ្ណាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង បា អំពាវនាវដល់ប្រជាពលរដ្ឋសូមត្រៀមឯកសារដែលពាក់ព័ន្ធដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងពេលអអនាគត ដើម្បីទទួលបានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត៕