ព័ត៌មានអន្តរជាតិ

Update: ទាហាន៦នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នា រវាងកងទ័ពស៊ីរី និងតួកគី

បេរ៉ូត៖ កងទ័ពស៊ីរី និងតួកគី បានបាញ់កាំភ្លើងដ៏សាហាវ កាលពីថ្ងៃអង្គារ ជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបើកការវាយលុក ប្រឆាំងនឹងពួកឃឺដ កាលពីដើមខែតុលា នៅពេលដែលប្រទេសរុស្ស៊ី បានប្រកាសថា កងកម្លាំងឃឺដ បានដកខ្លួនចេញ ពីតំបន់ព្រំដែនសំខាន់ៗ នៅក្នុងប្រទេស ស៊ីរី។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងឃឺដ បានដកថយពីព្រំដែនតួគី – ស៊ីរីទាំងមូល ស្របតាមកិច្ចព្រមព្រៀង ដែលបានព្រមព្រៀង រវាងទីក្រុងអង់ការ៉ា និងអ្នកគាំទ្ររបបក្រុងម៉ូស្គូនៅសូជី កាលពីដើមខែនេះ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីដកស្រង់សម្តី លោក Shoigu ដែលបាននិយាយថា “ការដកអង្គភាពប្រដាប់អាវុធ ចេញពីទឹកដីដែលជាកន្លែង ដែលច្រករបៀងសន្តិសុខមួយ ត្រូវបានបង្កើតត្រូវបានបញ្ចប់ជាមុន” ។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានបន្ថែមថា ស្ថានការណ៍កាន់តែស្មុគស្មាញ ដោយការប៉ះទង្គិចគ្នា រវាងកងកម្លាំងស៊ីរីនិងតួកគី កាលពីថ្ងៃអង្គារ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានរាយការណ៍ថា“ ការប្រយុទ្ធគ្នាយ៉ាងខ្លាំង បានផ្ទុះឡើងជាលើកដំបូង រវាងកងទ័ពស៊ីរី និងតួកគី បណ្តាលឱ្យទាហានស៊ីរី ៦ នាក់ បានសម្លាប់នៅជិតទីប្រជុំជន Ras al-Ain ៕ ប្រែសម្រួលៈ ណៃ តុលា

To Top