ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុក ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃ របស់លោក Pita គឺជាការបរាជ័យដ៏ធំ របស់ពួកតិរច្ឆាននៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសថា ការមិនទទួលបានសំឡេងមិនគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំ របស់ពួកតិរច្ឆាន នៅកម្ពុជា ។

តាមរយៈឆាណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសម្លេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំ របស់ក្រុមពួកតិរច្ឆាន នៅកម្ពុជា ហើយនេះមិនមែន បង្ហាញថាខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថា នៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដី របស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរ នឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះ បានរលាយដូចអំបិលត្រូវទឹកហើយ។​

សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម »។
សូមរំលឹកថា បេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្ស ឆ្ពោះទៅមុខ ឬ Move Forward លោក Pita Limjaroenrat នៅថ្ងៃព្រហស្បតិ៍ បានបរាជ័យក្នុងការប៉ុនប៉ង ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ក្រោយការបោះឆ្នោតរបស់សភាទាំង២៕

To Top