បរទេស៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ប្រទេសរុស្សីលោក Denis Manturov កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសរោងចក្រផលិតអាវុធរបស់រុស្សីនឹងអាចប្រើប្រាស់កម្មករជំនាញដល់ទៅ១៦០០០នាក់ដើម្បីអាចបង្កើនផលិតកម្មផលិតអាវុធជាច្រើនបន្ថែមទៀត។
យោងតាមការចេញផ្សាយរបស់ RT លោក Manturov បាននិយាយថា៖តាំងតែពីចាប់ផ្តើមផលិតកម្មកាលពីដើមឆ្នាំកន្លងមកនេះអាវុធជាច្រើនប្រភេទឧបករណ៍យោធាពិសេសៗជាច្រើនត្រូវបានផលិតឡើងក្នុងចំនួនច្រើនជាងខ្លាំងធៀបទៅនឹងចំនួនដែលបានផលិតពេញមួយឆ្នាំ២០២២។
លោកបានបន្តថា៖បើនិយាយអំពីអាវុធវិញពួកយើងនៅពេលនេះបានកើនឡើងដល់កម្រិតមួយដែលអាចផ្តល់ជូននូវកងកម្លាំងយោធាច្រើនជាងអាវុធដែលរុស្សីបានកម្ម៉ង់កាលពីមួយឆ្នាំកន្លងទៅថែមទៀត។
ជាលទ្ធផលជាក់ស្តែងរោងចក្រឧស្សាហកម្មយោធារុស្ស៊ីជាច្រើនកន្លែង បានពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធានៅអ៊ុយក្រែនទាំងដែលកន្លងមកនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនអាវុធ បរិក្ខារ និងគ្រាប់រំសេវដែលមានតម្លៃជាង ១០០ពាន់លានដុល្លារមកហើយទៅកាន់ឲ្យទីក្រុងគៀវ។
ទោះបីជាពួកគេមិនមែនជាភាគីនៃជម្លោះនោះក្តីលោកខាងលិចក៏កំពុងតែបានស្វែងរកការបង្កើនផលិតកម្មយោធាផងដែរ ប៉ុន្តែយ៉ាងណាពួកគេទទួលបានភាពជោគជ័យតិចតួចបំផុតរហូតមកដល់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី