ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Doksuri វាយប្រហារភាគខាងជើង នៃប្រទេសហ្វីលីពីន

AFP

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ព្យុះទីហ្វុង Doksuri បានវាយលុកខ្លាំង ដោយបានប្រែកក្លាយទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លា ខណៈព្យុះនេះបានបន្តគំរាមកំហែងដល់តំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ។ដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឲ្យដឹងថា នៅចុងបញ្ចប់គេបានប្រទះឃើញព្យុះ Doksuri បោកបក់នៅចម្ងាយប្រហែល៣១០គីឡូម៉ែត្រនៅភាគខាងកើតនៃខេត្ត Cagayan នៅលើកោះ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន ។

រដ្ឋបាលខាងលើបានឲ្យដឹងថា ព្យុះ Doksuri “ឈានជិតដល់កម្រិតកំពូល” និងកំពុងបោកបក់ពីទិសខាងជើងឆ្ពោះទៅភាគពាយព្យក្នុងល្បឿនយឺត១០គីឡូម៉ែត្រក្នុង១ម៉ោង ដោយមានកម្លាំងខ្យល់បក់១៨៥គីឡូម៉ែត្រក្នុង១ម៉ោង និងខ្យល់ខ្លាំងរហូតដល់២៣០គីឡូម៉ែត្រក្នុង១ម៉ោង ។

រដ្ឋបាលបានឲ្យដឹងទៀតថា ព្យុះនេះត្រូវបានព្យាករណ៍ថា នឹងផ្លាស់ទីទៅកាន់តំបន់ភាគពាយព្យក្នុងរយៈពេល១២ម៉ោង នៅមុនពេលដែលជាទូទៅងាកទៅទិសខាងលិចនិងឆ្ពោះទៅទិសពាយព្យ ។

តាមការព្យាករណ៍ព្យុះ Doksuri ត្រូវបានគេព្យាករណ៍ថា នឹងធ្វើឱ្យដីគោក ឬឆ្លងកាត់ជិតកោះ Babuyan នៅចន្លោះល្ងាចថ្ងៃអង្គារ និងរសៀលថ្ងៃពុធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top