ព័ត៌មានអន្តរជាតិ

ឧស្សាហកម្មផលិត អាវុធរបស់រុស្ស៊ី កាន់តែរីកចម្រើន អាចផលិតមីស៊ីល ទំនើបជាងមីស៊ីលចាស់ៗ ដែលោកខាងលិច ផ្ដល់ទៅឲ្យអ៊ុយក្រែន

ម៉ូស្គូ៖ អ្នកជំនាញ បានប្រាប់ Sputnik ថា ឧស្សាហកម្មយោធារុស្ស៊ី បានផលិតសព្វាវុធទំនើបជាងមីស៊ីល ដែលលែងប្រើហើយ ដែលត្រូវបានផ្តល់ ឲ្យអ៊ុយក្រែន ដោយអង្គការណាតូ ដូច្នេះវាមានតិចតួចណាស់ ដែលត្រូវរៀនពីពួកគេ លើកលែងតែការកែប្រែប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី ដើម្បីប្រយុទ្ធឱ្យកាន់តែប្រសើរឡើង ។

បន្ទាប់ពីវាត្រូវបានស្នើឡើងនាពេលថ្មីៗនេះដោយលោក Mikhail Sheremet សមាជិកសភារុស្ស៊ី ដែលតំណាងឱ្យសាធារណរដ្ឋគ្រីមៀ ក្នុងរដ្ឋឌូម៉ា ការពិភាក្សាបានផ្លាស់ប្តូរអំពីលទ្ធភាព ដែលឧស្សាហកម្មយោធារុស្ស៊ី អាចប្រើប្រាស់កាំជ្រួច “ពានរង្វាន់” ជាច្រើនដែលទើបចាប់បាននៅអ៊ុយក្រែន ដើម្បីផលិតអាវុធថ្មីៗដោយខ្លួនឯង។

ឧទាហរណ៏នៃកាំជ្រួច “ពានរង្វាន់” រួមមានប្រព័ន្ធ MGM-140 Army Tactical Missile System (ATACMS) ដែលផលិតដោយសហរដ្ឋអាមេរិក ដែលជាមីស៊ីលផ្លោង ដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែតចល័ត HIMARS និងមីស៊ីល Storm Shadow/SCALP ដែលផលិតដោយចក្រភពអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញយោធារុស្ស៊ី ជាច្រើននាក់បានប្រាប់ Sputnik កាលពីថ្ងៃពុធថា ឧស្សាហកម្មសព្វាវុធរបស់រុស្ស៊ី លែងដើរយឺតជាងលោកខាងលិចទៀតហើយ ហើយផលិតសព្វាវុធបានល្អប្រសើរ ជាងការបាញ់មីស៊ីល ដែលមានវ័យចំណាស់ ដែលត្រូវបានបរិច្ចាគ ទៅឱ្យអ៊ុយក្រែន ។

លោកបានកត់សម្គាល់ថា Onyx ត្រូវបានគេប្រើប្រាស់យ៉ាងខ្លាំងក្នុងការធ្វើឱ្យខូចប្រព័ន្ធការពារឆ្នេរសមុទ្រនៃទីក្រុង Odessa និង Nikolaev របស់អ៊ុយក្រែន ហើយវាបានបម្រើជាមូលដ្ឋាន សម្រាប់មីស៊ីលប្រឆាំងនាវា BraMos របស់ឥណ្ឌា៕
ប្រែសម្រួល ឈូក បូរ៉ា
ប្រភព ៖ Xinhua

To Top