ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០-១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង៣រំលងអាធ្រាត្រ រហូតដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធ ដាក់ប្រើប្រាស់ ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែងសរុប ៥៣,៩៨៣គីឡូម៉ែត ទទឹង២២ម៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
សម្រាប់រថយន្តធុនធ្ងន់មកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រង់គ.ម ៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។
ចំណែក រថយន្តធុនធ្ងន់មកពីរាជធានីភ្នំពេញ ត្រូវវាងតាមផ្លូវលេ២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះរថយន្តគ្រួសារ អាចធ្វើចរាចរណ៍បានជាធម្មតា ៕