ព័ត៌មានអន្តរជាតិ

អាមេរិក ពិចារណាក្នុងការបំពាក់អាវុធឲ្យនាវា បែបពាណិជ្ជកម្ម ដើម្បីរារាំងសកម្មភាពបំពានរបស់អ៊ីរ៉ង់

រូបភាពពី៖​ AFP

បរទេស៖ មន្ត្រីកំពូលយោធាអាមេរិក កំពុងស្ថិតនៅក្នុងការពិចារណាថ្មីមួយដែលអាចនឹងបំពាក់ក្រុមកងកម្លាំងយោធានៅតាមនាវាដឹកទំនិញ បែបពាណិជ្ជកម្មនានានៅតាមច្រកសមុត្រ Hormuz ដើម្បីការពារនាវាទាំងនោះពីការចាប់ខ្លួនដោយកងកម្លាំងអ៊ីរ៉ង់ដូចរាល់ដង។

យោងតាមការចេញផ្សាយរបស់ RT ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តចុងក្រោយយ៉ាងណា នៅមិនទាន់ត្រូវបានធ្វើនៅឡើយដែលបច្ចុប្បន្ន កំពុងត្រូវបានដាក់ឲ្យពិភាក្សាដោយមន្ទីរប៉ង់តាហ្គោន និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អារ៉ាប់ និងតំបន់ឈូងសមុទ្រហ្គោហ្វផង។

គួរឲយដឹងដែរថាប្រសិនបើសំណើរនេះនឹងអាចចូលជាធរមានមែននោះសហរដ្ឋអាមេរិក នឹងបញ្ជូនយោធាទៅការពាររាល់នាវាទាំងឡាយដែលត្រូវបានក្រុមហ៊ុនស្នើសុំប៉ុណ្ណោះ។

សំណើនេះបានកើតឡើងនៅចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួមឬហៅកាត់ថាJCPOAកាលពីឆ្នាំ ២០១៨៕ ប្រែសម្រួល៖ស៊ុនលី

To Top