ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក កូរ៉េខាងត្បូង ពិចារណារៀបចំ កិច្ចប្រជុំត្រីភាគីជាប្រចាំ

Kyodo

តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងពិចារណាធ្វើឱ្យកិច្ចប្រជុំកំពូលត្រីភាគី របស់ពួកគេជាព្រឹត្តិការណ៍ទៀងទាត់ ដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខ កាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើង និងប្រទេសចិន។

ប្រភពបានឲ្យដឹងថាផែនការនេះ ទំនងជាត្រូវបានពិភាក្សានៅពេលដែល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃ សម្ព័ន្ធមិត្តសន្តិសុខអាស៊ីទាំងពីរនៅថ្ងៃទី១៨ ខែសីហា នៅឯជំរំប្រធានាធិបតី Camp David ក្នុងរដ្ឋម៉ារីឡេន ជិតទីក្រុងវ៉ាស៊ីនតោន។

កិច្ចប្រជុំកំពូល ៣ផ្លូវ ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol គ្រោងនឹងធ្វើឡើង ខណៈដែលការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង និងការអះអាងយោធាកាន់តែខ្លាំងឡើង របស់ទីក្រុងប៉េកាំង បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ បរិយាកាសសន្តិសុខក្នុងតំបន់។

ប្រភពបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានកំពុងស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ពួកគេ នៅក្នុងវិស័យដូចជាសន្តិសុខ និងសេដ្ឋកិច្ចតាមរយៈការទំនាក់ទំនង ជាទៀងទាត់រវាងមេដឹកនាំរបស់ពួកគេ។

កិច្ចពិភាក្សានាពេលខាងមុខនឹង ក្លាយជាកិច្ចប្រជុំកំពូលឯកកោ លើកដំបូងក្នុងចំណោមមេដឹកនាំ ទោះបីជាពួកគេបានបើកកិច្ចប្រជុំត្រីភាគី នៅលើគែមនៃសន្និសីទអន្តរជាតិ និងឱកាសផ្សេងទៀតក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top