ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតរាល់ដំណើរ ទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមអ្វីមួយ ឬក្រោមលេសអ្វីក៏ដោយ។
អ្នកនាំពាក្យរូបនេះបានធ្វើការ កត់សម្គាល់នៅពេលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ច របស់អនុមេដឹកនាំតំបន់តៃវ៉ាន់លោក Lai Ching-te ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដោយឆ្លងកាត់សហរដ្ឋអាមេរិក។
អាជ្ញាធរគណបក្សប្រជាធិបតេយ្យរីកចម្រើន (DPP) បានប្រកាសកាលពីថ្ងៃទី០២ ខែសីហា ថា លោក Lai នឹងចាកចេញនៅថ្ងៃទី១២ ខែសីហា ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមពិធីសម្ពោធប្រធានាធិបតី ហើយលោក នឹងឆ្លងកាត់នៅទីក្រុងញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ នៅសហរដ្ឋអាមេរិក តាមផ្លូវរបស់លោកទៅ និងមកពីប៉ារ៉ាហ្គាយ។
អ្នកនាំពាក្យបានលើកឡើងថា ប្រទេសចិន ប្រឆាំងដាច់ខាតរាល់ទម្រង់នៃ អន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ច របស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមណាមួយ ឬក្រោមលេសណាមួយ និងប្រឆាំងដាច់ខាត ចំពោះគ្រប់ទម្រង់នៃ ការយល់ឃើញរបស់សហរដ្ឋអាមេរិក និងគាំទ្រដល់ក្រុមផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” និងសកម្មភាពផ្តាច់ខ្លួនរបស់ពួកគេ។
អ្នកនាំពាក្យបានបន្ដថា សំណួរតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ ស្នូលរបស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហម ដែលមិនអាចឆ្លងកាត់បាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី ដោយធ្វើសកម្មភាពលើការប្តេជ្ញាចិត្ត របស់មេដឹកនាំរបស់ខ្លួនក្នុងការមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” បញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ បញ្ឈប់ការធ្វើឱ្យប្រសើរឡើងនូវ ការផ្លាស់ប្តូរសំខាន់ៗ របស់ខ្លួនជាមួយនឹងតំបន់ បញ្ឈប់ការផ្ញើសារខុសទៅកាន់ កងកម្លាំងបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” និងបដិសេធមិនអនុញ្ញាតឱ្យ លោក Lai ឆ្លងកាត់ សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសចិន នឹងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយើង ៕
ប្រែសម្រួល ឈូក បូរ៉ា