ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយភាគីពាក់ព័ន្ធពិភាក្សា អំពីស្ថានភាពវិស័យស្រូវអង្ករ

រូបភាព៖ ARDB

ភ្នំពេញ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ​ ការនំាចេញអង្ករ និងបញ្ហាប្រឈម​ នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ ខណៈបរិមាណផលស្រូវ​ និងថ្លៃស្រូវ​ មានការកើនឡើងគួរកត់សម្គាល់​ នាដើមរដូវកាលប្រមូលផលឆ្នំា​នេះ​ ទោះបីមានបញ្ហាប្រឈមមួយចំនួនក្តី។

To Top