ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមនីវង្ស “បូកគោក” ពីផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិកតាវិញ។ ឧទ្យាននេះ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ ។
យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលចុះថ្ងៃ១៧ កក្កដា កន្លងមកបានឲ្យដឹងថា ផ្ទៃដីឧទ្យានបូកគោកនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតាដែលមានចែក្នុងអនុក្រឹត្យចុះថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១០ស្តីពីការកំណត់តំបន់ឧទ្យានបូកគោ និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ “គិរីរម្យ” ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញដែលមានផ្ទៃដីទំហំ១ ៦៥៨ហិកតាដែលមានចែងក្នុងអនុក្រឹត្យចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ៕




