ព័ត៌មានអន្តរជាតិ

ថៃ៖ ប្រុសស្រឡាញ់ប្រុស, ចុងក្រោយសម្លាប់ចោល រួចកាត់សាកសពជា១៤បំបែក បោះចោលជុំវិញកោះ ផាងហ្គាន

បរទេស៖ បុគ្គលិកជួយសង្គ្រោះ និងអ្នកមុជទឹក នៅតែស្វែងរកផ្នែករាងកាយដែលជាសពរបស់គ្រូពេទ្យវះកាត់កែសម្ផស្សជនជាតិកូឡុំប៊ី ភេទប្រុស ដែលត្រូវបានសម្លាប់ និងកាត់ជា១៤បំណែក ដោយអតីតមិត្តប្រុសរបស់ជនរងគ្រោះ (ស្រលាញ់ភេទដូចគ្នា) នៅលើកោះ ផាងហ្គាន ប្រទេសថៃ កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការស្រាវជ្រាវត្រូវបានជំរុញដោយចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ Daniel Sancho Bronchalo អាយុ ២៩ ឆ្នាំដែលបានសារភាពថា បានកាត់សាកសពរបស់ Edwin Arrieta Arteaga អាយុ ៤៤ឆ្នាំ ជា ១៤បំណែក មុនពេលបោះចោលនៅជុំវិញកោះ។

ជនសង្ស័យបានប្រាប់ប៉ូលីសថា ដំបូងឡើយ រូបគេមានបំណងចង់បោះចោលផ្នែករាងកាយសពនៅក្នុងសមុទ្រ ប៉ុន្តែគាត់មិនអាចដាក់បំណែកសាកសព ទាំងអស់ទៅក្នុងកាបូបដាក់ខោអាវបាន។

ជាលទ្ធផល គាត់ក៏បានបោះចោលផ្នែកខ្លះរបស់សាកសព នៅនឹងកន្លែងចាក់សំរាមនៅលើកោះ ដែលជាកន្លែងដែលបំណែកសាកសពទាំងនោះ ត្រូវបានរកឃើញដោយអ្នកប្រមូលសំរាមក្នុងតំបន់។

ប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកបំណែកសាកសពតាមច្រាំងសមុទ្រកោះនេះកាលពីថ្ងៃអាទិត្យ ដោយបានរកឃើញបំណែកសាកសពចំនួនប្រាំមួយ ដែលពួកគេសង្ស័យថាជារបស់អ្នកស្លាប់។ ការស្វែងរកផ្នែកដែលនៅសេសសល់កំពុងបន្ត។

ទន្ទឹមនឹងនេះដែរ លោក Sancho ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ក៏ដូចជាការលាក់បាំង និង/ឬយកផ្នែករាងកាយដើម្បីបិទបាំងការស្លាប់ ឬមូលហេតុនៃការស្លាប់នោះ ត្រូវបានប៉ូលីសសាកសួរបន្ថែមកាលពីម្សិលមិញ។

យោងតាមប៉ូលីស ជនសង្ស័យ Sancho បានជួបជនរងគ្រោះជាលើកដំបូងនៅលើ Instagram ហើយពួកគេបានទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំ។ លោក Sancho បាននិយាយថា គាត់បានព្យាយាមបែកគ្នាជាមួយជនរងគ្រោះ ដែលគំរាមបញ្ចេញរូបថតដែលធ្វើឱ្យគ្រួសារគាត់តូចចិត្ត។ Sancho បានប្រាប់ប៉ូលីសថា គាត់បានបែកគ្នាជាមួយជនរងគ្រោះនៅពេលគាត់ទៅលេងកោះ ប៉ុន្តែជនរងគ្រោះបែរជាសុំខ្លួនរួមភេទវិញ ទើបធ្វើឱ្យគាត់ខឹង និងវាយជនរងគ្រោះចំក្បាល៕ ប្រែសម្រួលៈ ណៃ តុលា

To Top