ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំកូរ៉េខាងជើង ដកតំណែងមេទ៍ពកំពូល និងអំពាវនាវឲ្យរៀបចំលទ្ធភាព ក្នុងការផលិតអាវុធ និងពង្រីកសមយុទ្ធយោធា

Xinhua

សេអ៊ូល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានដកតំណែងឧត្តមសេនីយកំពូលយោធា ហើយបានអំពាវនាវឱ្យមានការរៀបចំបន្ថែមទៀតសម្រាប់លទ្ធភាពនៃការធ្វើសង្គ្រាម ការជំរុញដល់ការផលិតអាវុធ និងការពង្រីកសមយុទ្ធយោចក្តីរាយការណ៍បានឲ្យដឹងថា លោក គីម បានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាការយោធាមជ្ឈិម ដែលបានពិភាក្សាអំពីផែនការសម្រាប់វិធានការទប់ទល់នឹងសត្រូវរបស់កូរ៉េខាងជើង ដែលខ្លួនមិនបញ្ចេញឈ្មោះនោះទេ ។

ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ឧត្តមសេនីយកំពូលរបស់ប្រទេសនេះ ដែលជាប្រធានអគ្គសេនាធិការ លោក Pak Su Il ត្រូវបាន “ដកតំណែង” ។ គាត់បានបម្រើក្នុងតួនាទីរបស់គាត់ប្រហែល៧ខែប៉ុណ្ណោះ ។

លោក Pak ត្រូវបានជំនួសដោយឧត្តមសេនីយ៍ Ri Yong Gil ដែលពីមុនធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស នេះ ក៏ដូចជាធ្វើជាមេបញ្ជាការកំពូលនៃកងទ័ពធម្មតារបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top