ព័ត៌មានអន្តរជាតិ

តម្លៃស្រូវ លើទីផ្សារពិភពលោក កើនឡើងខ្ពស់ មិនធ្លាប់មានរយៈពេល១៥ឆ្នាំចុងក្រោយ

បរទេស៖ គិតត្រឹមខែសីហានេះតម្លៃស្រូវ របស់ទីផ្សារពិភពលោកបានកើនឡើងដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានឡើយក្រោយពេលដែលឥណ្ឌាសម្រេចចិត្តរឹតត្បិត ការនាំចេញស្រូវអង្ករផងនិងបញ្ហារាំងស្ងួត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែល អាចនឹងនាំឲ្យមានការកាត់ផ្តាច់ផលិតកម្មដាំដុះយ៉ាងច្រើនបន្ថែមទៀត។

យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់របាយការណ៍ចេញពីសមាគមអ្នកនាំចេញស្រូវអង្ករ របស់ប្រទេសថៃ បានបញ្ជាក់ថាស្រូវថៃ ប្រភេទ White 5% broken rice ដែលជាសញ្ញាតំណាងដ៏សំខាន់មួយ នៃផលិតផលស្រូវអង្ករ របស់អាស៊ីនោះបានលោតឡើងទៅដល់តម្លៃ៦៤៨ដុល្លារក្នុងមួយតោនគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានតាំងតែពីខែតុលាឆ្នាំ២០០៨។

គួរឲ្យដឹងដែរថា ការកើនឡើងនេះកើតឡើងបន្ទាប់ពីប្រទេសអ្នកនាំចេញអង្ករឈានមុខគេ របស់ពិភពលោកគឺប្រទេសឥណ្ឌា បានប្រកាសពីការរឹតបន្តឹងលើការនាំចេញស្រូវអង្ករដែលមិនមែនជាបាម៉ាទីឬ non-basmatiកាលពីចុងខែកក្កដាកន្លងមកនេះ។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលឥណ្ឌាបានពន្យល់ពីវិធានការនេះថាជាការប៉ុនប៉ង ដើម្បីធ្វើឲ្យស្ងប់ស្ងាត់តម្លៃស្រូវក្នុងស្រុក ដែលបានកើនឡើងជាង៣០ភាគរយចាប់តាំងពីខែតុលា ឆ្នាំ២០២២ហើយការហាមឃាត់នេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាបន្ថែមទៀត លើទីផ្សារស្បៀងអាហារពិភពលោក ដោយសារអង្ករមានសារៈសំខាន់ចំពោះរបបអាហារ នៃមនុស្សរាប់ពាន់លានដុល្លារជាពិសេសប្រជាជននៅអាស៊ី និងអាហ្វ្រិក៕ ប្រែសម្រួល៖ស៊ុនលី

To Top